ជ្រើសរើសភាសា: Khmer Khmer English English
លោក តឹក គុន អនុប្រធានការិយាល័យ និងលោក ថុន នាថរិទ្ធី មន្ត្រីបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការបញ្ចូលទិន្នន័យ SWOT ក្នុង Dashboard គេហទំព័រ
អ្នកនិពន្ធ: Neathrithy Thon
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែឧសភា ឆ្នាំ ២០២៥

តាមការចាត់តាំងរបស់លោកប្រធានមន្ទីរ លោក តឹក គុន អនុប្រធានការិយាល័យ និងលោក ថុន នាថរិទ្ធី មន្ត្រីទទួលបន្ទុកគ្រប់គ្រងគេហទំព័រផ្លូវការរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការបញ្ចូលទិន្នន័យ SWOT ក្នុង Dashboard គេហទំព័រ នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីឱ្យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ទាំង២៥ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងប្រើប្រាស់ គេហទំព័ររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ជាពិសេសអាចបញ្ចូលទិន្នន័យ SWOT ក្នុង Dashboard គេហទំព័ររបស់ខ្លួន។

ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥
May 22, 2025

ព័ត៌មានទាក់ទង